ព័ត៌មានជាតិ

ម៉ូតូFZ ពន្លះឌ្រីមសង់ពេញទំហឹង បណ្ដាលឲ្យស្ត្រីម្នាក់របួសធ្ងន់

បាត់ដំបង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូFZ នឹងម៉ូតូឌ្រីមសង់ បណ្តាលឲ្យស្រ្តីម្នាក់រងរបួសធ្ងន់។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៧ នៅខាងត្បូងអធិការក្រុងបាត់ដំបងប្រហែល៣០ម៉ែត្រ ក្នុងភូមិអូរតាគាំ២ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

បង្កឡើងដោយម៉ូតូFZ ពាក់ស្លាកលេខ បាត់ដំបង1U-6730 នឹងម៉ូតូឌ្រីមសង់ពណ៍ខ្មៅ មិនចាំស្លាកលេខ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ធនៅកន្លែង បានឲ្យដឹងថា ម្ចាស់ម៉ូតូFZបើកបរដោយមានជាតិស្រវឹងខ្លាំង។

ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងជំនាញចរាចរណ៍ខេត្តបាត់ដំបងយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕

មតិយោបល់