ប៉ូលិសក្នុងរដ្ឋតិចសាសបានឲ្យដឹងថា ស្ត្រីម្នាក់ និងគូស្នេហ៍របស់ខ្លួនត្រូវបានសម្លាប់ ដោយសារតែឪពុករបស់ខ្លួនស្អប់ការស្រឡាញ់ភេទដូចគ្នា។ សាកសព្វស្ត្រីរងគ្រោះទាំងពីរនាក់នេះត្រូវបានរកឃើញដោយអ្នករើសអេតចាយម្នាក់ នៅក្នុងទីក្រុង Houston នៅក្បែរធុងសម្រាមដ៏ធំមួយ។ មុនពេលកើតហេតុលោក James Larry Cosby ដែលជាឪពុកបានប្រាប់គ្រួសារថា គាត់ស្អប់មុខកូនស្រីរបស់គាត់ដែលជាមនុស្សខ្ទើយនេះណាស់។
តាមការសន្និដ្ឋានរបស់ប៉ូលិសបានបង្ហាញថាជនរងគ្រោះ Britney Cosby ស្លាប់ដោយសារតែកម្លាំងរុញឲ្យរអិល និងគូស្នេហ៍របស់នាង Jackson ដែលជាស្រីដូចគ្នាត្រូវបាញ់ដោយអាវុធ។ ទីបំផុតលោក James Larry Cosby ត្រូវបានជាប់ចោទពីបទ ឃាតកម្ម និងត្រូវបង់ប្រាក់ចំនួន ៥០០,០០០ ដុល្លារដើម្បីធានានៅក្រៅឃុំបណ្តោះអាសន្ន៕
មតិយោបល់