ប៉ៃលិនៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពយុវជនដែលជាកម្មករសំណង់ម្នាក់ ចងកសម្លាប់ខ្លួនស្លាប់នៅលើកញ្ចុះអង្គុយលក់គ្រឿងសំណង់យីហោ លឿង សុខ ព្រោះតែតូចចិត្តនឹងសង្សារដែលខ្លួនស្រឡាញ់ស្ទើរលេបទៅរៀបការចោលខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្ដប៉ៃលិន។
សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះដែលស្លាប់ខាងលើនេះមានឈ្មោះ អ៊ូច ប៊ូរី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់។
បើតាមសមត្ថកិច្ចជំនាញបានឲ្យដឹងថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយធ្វើអត្តឃាត(ចងក)ពិតប្រាកដមែន ព្រោះតែតូចចិត្តនឹងសង្សារបស់ខ្លួនរៀបការចោល នៅឯស្រុកកំណើត ភូមិស្រែប្រាំង ឃុំជើងទាន ស្រុកចុងកាល់ ខេត្តសៀមរាប ហើយបច្ចុប្បន្នសាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់