ផ្លែល្ពៅ ត្រូវបានគេចាត់ចូលជាបន្លែពណ៌លឿង ដែលមានអត្ថប្រយោជន៍បំផុតសម្រាប់សុខភាព ក៏ប៉ុន្តែមនុស្សភាគច្រើននៅមិនទាន់ដឹងអំពីអត្ថប្រយោជន៍នៃគ្រាប់របស់វានៅឡើយទេ។
បើតាមការសិក្សាមួយបានអះអាងថា គ្រាប់ល្ពៅ មានសមត្ថភាពអាចរំលាយកូឡេស្តេរ៉ុល បណ្តេញជាតិពុល បញ្ចុះទឹកនោម ព្យាបាលបញ្ហារលាកក្រពះ រលាកពេញក្រពេញប្រូស្តាត ឬក្រពេញប្រូស្តាតរីកធំ ជាដើម។ អ្វីដែលធ្វើឲ្យគ្រាប់ល្ពៅមានគុណសម្បត្តិបែបនេះ គឺវាមានផ្ទុកសារធាតុរ៉ែសំខាន់ៗជាច្រើន រួមទាំងប្រេងពីធម្មជាតិតែម្តង។ ខាងក្រោមនេះ គឺជារបៀបប្រើគ្រាប់ល្ពៅ ដើម្បីព្យាបាលជំងឺក្រពេញប្រូស្តាតៈ
ធាតុផ្សំៈ
- គ្រាប់ល្ពៅ ២ស្លាបព្រាបាយ
- ទឹក ២កែវ
របៀបប្រើប្រាស់ៈ
១.ដាក់ទឹកដាំឲ្យពុះ រួចដំគ្រាប់ល្ពៅឲ្យបែក ទើបដាក់ចូល។
២.បន្តរំពុះចំនួន ១០នាទី ទើបលើចុះឲ្យត្រជាក់។
៣.ក្នុងមួយថ្ងៃ អ្នកត្រូវឲ្យទទួលទឹកនេះឲ្យអស់។
៤.សូមអនុវត្តវិធីនេះជារៀងរាល់ថ្ងៃ បញ្ហាក្រពេញប្រូស្តាតនឹងឆាប់ជាសះស្បើយ៕
មតិយោបល់