ព័ត៌មានជាតិ

បុរសវិកលចរិកម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួននៅនិងដើមក្រសាំង

ព្រៃវែងៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយពីប្រទះឃើញសពបុរសចំណាស់ម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន នៅនិងដើមក្រសាំង។

ហេតុការណ៍កើតឡើងនៅវេលម៉ោង៧ និង៥៥នាទីយប់ ថ្ងៃទី២៩ ខែកក្កដាឆ្នាំ២០១៧ នៅចំណុចទួលពោធិ៍ធាតុ ស្ថិតនៅភូមិព្រៃតាពូង ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។
សាកសពបុរសចំណាស់មានឈ្មោះ អាត ពៅ អាយុ៥៣ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។

ប្រភពដដែលបន្តថា បុរសខំណាស់ខាងលើ ជាមនុស្សវិកលចរិក។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់