ព័ត៌មានជាតិ

Update៖រថយន្តក្រឡុកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនជីបម៉ុងខនគ្រីត បើកទាក់មែកឈើបាក់គ្របផ្លូវគងលើរថយន្ត!

ភ្នំពេញៈ រថយន្តក្រឡុកស៊ីម៉ង់ត៍មួយគ្រឿង របស់ក្រុមហ៊ុនជីបម៉ុងខនគ្រីត បានបើកទាក់មែកឈើនៅជាប់ចិញ្ចើមផ្លូវ បណ្តាលឲ្យបាក់គ្របលើរថយន្តនិងបាក់ទ្រេតមកលើដងផ្លូវមិនអាចធ្វើដំណើរបានផងដែរ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ១៩ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបុរសម្នាក់ជាអ្នកបើករថយន្តក្រឡុកស៊ីម៉ង់ត៍ខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានបើករថយន្តក្រឡុកស៊ីម៉ង់ត៍ ពណ៌សលាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ5A-6808 បើកតាមបណ្តោយផ្លូវ១៩ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុគាត់បានឈប់ស្តុបស្រាប់តែគាត់បន្តដំណើរទៅមុខទៀតក៏ជណ្តើរដែកខាងក្រោយនៅជាប់និងដុំធុងក្រឡុកស៊ីម៉ង់ត៍បានទាក់ជាមួយមែកឈើនោះបណ្តាលឲ្យរលំគ្របមកលើរថយន្តដែលគាត់កំពុងបើកនៅនឹងផ្លូវតែម្តង។

ក្រោយពេលកើតហេតុខាងមន្ទីសាធារណការរាជធានីភ្នំពេញ បានបញ្ជូនកម្លាំងមកកាត់និងរើដើមឈើនោះចេញផងដែរ៕

https://youtu.be/RDnrJTGoUQ4

មតិយោបល់