ព័ត៌មានជាតិ

រថយន្តតូយ៉ូតាបើកមិនប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ស្ទឹងត្រែងៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ម្នាក់។

ករណីខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅត្រង់ចំណុចផ្លូវលំក្រួសក្រហម ស្ថិតក្នុងឃុំក្បាលមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ជនរងគ្រោះមានឈ្មោះ ទី ពី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ បើកបរម៉ូតូមួយគ្រឿងម៉ាកYAMAHA ពណ៌ខៀវលាយស គ្មានស្លាកលេខ ស្នាក់នៅឃុំស្រុកកើតហេតុខាងលើ និងជនបង្កមិនត្រូវបានស្គាល់អត្តសញ្ញាណច្បាស់នោះទេ បើកបររថយន្តមួយគ្រឿងម៉ាកTOYOTA ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3260 ស្នាក់នៅភូមច្រប់ ឃុំក្បាលមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ព្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តនិងម៉ូតូបានបើកបរបញ្រ្ចាសទិសគ្នា លុះដល់ចំណុចកើតហេតុ រថយន្តបង្កបានជ្រុលចង្កូតទៅបុកម៉ូតូ បណ្តាលឲ្យជនរងគ្រោះរងរបួសធ្ងន់ រួចបញ្ជូនទៅសង្រ្គោះបន្ទាន់ នៅឯមន្ទីរពេទ្យខេត្តស្ទឹងត្រែង រីឯរថយន្តបង្ករងការខូចខាតកាងខាងឆ្វេង។

ក្រោយកើតហេតុ សមត្ថកិច្ច បាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់