ព័ត៌មានជាតិ

ស្លាប់ទៀតហើយ! តុងតឺន័រ​បុកម៉ូតូសង់ពេញទំហឹងកិនបុរសម្នាក់ធ្លាយខួរស្លាប់មួយរំពេច!

ព្រះសីហនុៈ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង បន្ទាប់ពីមានរថយន្តម៉ាកកុងតឺន័រមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ បានជ្រុលទៅបុកម៉ូតូសង់១២៥ ពេញទំហឹង ជ្រុលកិនចំក្បាលជនរងគ្រោះបណ្តាលឲ្យធ្លាយខួរស្លាប់យ៉ាងអាណោចអាធ័មតែម្តង ចំណែកអ្នកបើកបររថយន្តក្រោយកើតហេតុបានរត់គេចខ្លួន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចជិតរង្វង់មូល ភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

មតិយោបល់