បុរសម្នាក់បានបញ្ជាក់ពីធ្មេញ ដ៏រឹងមាំរបស់ខ្លួន ដែលអាចបកសំបកដូងទុំចំនួន ៥០០ ផ្លែ ក្នុងរយៈពេល ៦ ម៉ោង ដោយមិនប្រើប្រាស់របស់ជំនួយក្នុងការបក។
ជាមួយនឹងថ្គាម ក៏ដូចជាធ្មេញដ៏រឹងមាំ លោក Andres Gardin មានវ័យ ៦៤ ឆ្នាំ ដែលមកពី Panama ដោយមានមនុស្សជាច្រើនណាស់ដែលចូលចិត្តនឹងឈ្មោះហៅក្រៅរបស់គាត់ ថា”បុរសបកសំបកដូងដូចម៉ាស៊ីន”។
លោក Andres Gardin បាននិយាយថា លោកអាចបកសំបកដូងចំនួន ៥០០ ផ្លែ ក្នុងរយៈពេល ៦ ម៉ោង ដោយមិនប្រើប្រាស់ឧបករណ៍បកផ្សេងក្រៅពីថ្គាម និងធ្មេញ និងរឹងមាំរបស់ខ្លួន។
គាត់បានប្រាប់ដល់ AFP ថា ការងារលក់ដូង មិនងាយស្រួល ដូចអ្នករាល់គ្នាគិតនោះទេ តែបើសិនជាអ្នកអាចធ្វើដូចខ្ញុំដាច់ខាត់ត្រូវមានសុខភាពល្អ និងថ្គាម ឬធ្មេញ រឹងមាំ ទើបអាចធ្វើការដូចខ្ញុំបាន។
ជាចុងក្រោយបុរសវ័យ ៦៤ ឆ្នាំ រូបនេះសង្ឈឹមថា ផ្លែដូងដែលលោកបកដោយធ្មេញ ជាង ១ សែន ផ្លែ ក្នុងកន្លះសត្សវត្យកន្លងមកនេះ អាចនឹងទទួលបានកំណត់ត្រាពិភពលោកផងដែរ៕
https://i1272.photobucket.com/albums/y389/domneng/coconut_zps4a0ea492.jpg
មតិយោបល់