ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

កណ្តាលៈ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនពាក់ពន្ធ័នឹងករណីជួញដូរនូវសារធាតុញៀនខុសច្បាប់។ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចេក ចាន់ថន ហៅចយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងនោះសមត្ថកិច្ចដកហូតបាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់មធ្យមនិងថង់វេចខ្ចប់មួយចំនួន។

មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងផ្នែកជំនាញនគរបាលស្រុកបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនខាងលើទើបកម្លាំងជំនាញឃាត់ត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់មធ្យម។

ចំពោះមុខសញ្ញាខាងលើគឺមានដីកាចាប់ខ្លួនពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុ កាលពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៥ នៅចំណុច ភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ យោងដីកាលេខ ៩៧៧ ដកបចខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។ ដីកាលេខ០៩៣ ដកបចខ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៧ ពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន ចៅក្រមជំនុំជម្រះ គឹម ម៉េង។

បច្ចុប្យន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល៕

មតិយោបល់