ព័ត៌មានកីឡា

ខ្សែការពារ កុក បូរីស រកបាន Hat-Trick ក្នុងជ័យជម្នះលើ​ក្រុម អគ្គិសនីកម្ពុជា ៦ទល់៣

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា រដូវកាល ២០១៧ ក្នុងសប្តាហ៍ទី ១៤ ដោយក្រុមបាល់ទាត់ ភ្នំពេញក្រោន បានយកឈ្នះលើក្រុម អគ្គិសនីកម្ពុជា ដោយលទ្ធផល ៦ទល់៣ នៅមុននេះបន្តិច នាកីឡដ្ឋានខេត្តស្វាយរៀង ខណៈដែលខ្សែការពារ កុក បូរីស រកបាន Hat-Trick ផងដែរ។

ក្រុមទាំងពីរបានធ្វើការវាយសម្រុកគ្នាយ៉ាងខ្លាំងនៅវគ្គទី១ ខណៈដែលមានគ្រាប់បាល់រហូតដល់ ៨គ្រាប់ ពោលគឺភ្នំពេញក្រោនរកបាន ៥គ្រាប់ មានកីឡាករ YEON GISUNG រកបាននៅនាទី ១០ ខ្សែការពារ កុក បូរីស រកបាន ២គ្រាប់ នៅនាទី ១២, ៤០ ខ្សែប្រយុទ្ធអាហ្រ្វិចខាងត្បូង BOOYSEN រកបាននៅនាទី ១៩ និងកីឡាករ ប្រាក់ ធីវ៉ា រកបាននៅនាទី ២១ ស្របពេលដែលក្រុមអគ្គិសនីកម្ពុជា រកបាន ៣គ្រាប់ ក្នុងវគ្គទី១ដែរ ពោលគឺ កីឡាករ ផាន់នី អុីរដ្ឋា រកបាននៅនាទី ១៧ កីឡាករ ជិន​ ជុំ នៅនាទី ២៨ និង ខ្សែប្រយុទ្ធចាស់វស្សា ទុំ សារ៉ាយ រកបាននៅនាទី ៣៦ ឈានចូលដល់វគ្គទី២ មានគ្រាប់បាល់តែ ១គ្រាប់ ប៉ុណ្ណោះធ្វើបានសម្រេចដោយកីឡាករ កុក បូរីស ដូចនេះខ្សែការពារកូនកាត់បារាំងរូបនេះរកបាន Hat-Trick ក្នុងជ័យជម្នះ ភ្នំពេញក្រោន ៦ អគ្គិសនីកម្ពុជា ៣ ។

ដូច្នេះហើយ ក្រុមជើងឯក៦សម័យ ទទួលបាន ៣ពិន្ទុ នៅក្នុងជំនួបសប្តាហ៍ទី១៤ នៃពានរង្វាន់លីគកំពូលកម្ពុជា ខណៈដែលអគ្គិសនីកម្ពុជាបានត្រឹម ០ពិន្ទុ ប៉ុណ្ណោះ៕

មតិយោបល់