ព័ត៌មានជាតិ

លោក ចូ បៃដិន បញ្ជាក់ថាមិនដែលចាត់ទុក NATO ជាបងធំទារថ្លៃការពារពីបណ្ដាប្រទេសជាសមាជិកឡើយ

 

(ព្រុចសែល)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាលោកនឹងស្ដារឡើងវិញនូវទំនុកចិត្តចំពោះសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលអង្គការ NATO នៅថ្ងៃចន្ទនេះ ហើយថាមិនដែលចាត់ទុក NATO ជាបងធំទារថ្លៃការពារពីបណ្ដាប្រទេសជាសមាជិកនោះទេ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូល G7 កាលពីថ្ងៃអាទិត្យម្សិលមិញ លោក បៃដិន បានលើកឡើងថា៖ «យើងជឿជាក់ថា NATO គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់ សមត្ថភាពរបស់យើងក្នុងការការពារសន្តិសុខជាតិអាមេរិក ហើយ NATO មែនជាបងធំ ឬអ្នកដើរទារថ្លៃការពារពីប្រទេសដទៃនោះទេ»។ លោក បៃដិនបន្ថែមថា
សហរដ្ឋអាមេរិកបានត្រឡប់មកវិញហើយ ជាមួយកាតព្វកិច្ចក្នុងការពារសម្ព័ន្ធភាពអង្គការ NATO។

បើតាមក្រុមមន្ត្រីអាមេរិក នៅក្នុងកិច្ចប្រជុំដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក ប្រទេសជាសម្ព័ន្ធមិត្ត NATO នឹងព្រមព្រៀងគ្នាលើសេចក្ដីថ្លែងការណ៍ រួមមួយដែលផ្ដោតសំខាន់លើការធានាដកកងទ័ពចេញពីអាហ្វហ្គានីស្ថាន, ការចូលរួមក្នុងការប្រឆាំងនឹងការវាយប្រហារព័ត៌មានវិទ្យា ព្រមទាំងការកើនឡើងនៃឥទ្ធិពលចិនផងដែរ៕

 

មតិយោបល់