ព័ត៌មានជាតិ

ផ្អើលពេញផ្សារជិតវត្តពោធិ៍ញាណ ដោយសាររឿងអ៊ីចឹងសោះ!..

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានប្រជាពលរដ្ឋដែលជាអាជីវជាច្រើននាក់ នាំគ្នារោមរថយន្តមួយគ្រឿង ដោយនាំគ្នានិយាយថា រថយន្តនេះបានប៉ះពារជាមួយនឹងគេហើយ ព្យាយាមបើករត់ទើបនាំគ្នាឃាត់និងស្ទើរតែផ្ទុះកំហឹងដាក់រថយន្តរបស់គេថែមទៀត។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ ម្តុំវត្តពោធិ៍ញាណ ក្នុងខណ្ឌមានជ័យ។

បើតាមការឲ្យដឹងបឋមពីបងប្អូនប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនដំបូងឡើយគេឃើញរថយន្តខាងលើបើកដោយនារីម្នាក់ លុះដល់ចំណុចតូចចង្អៀតម្តុំផ្សារពោធិ៍ញាណខាងលើ ក៏បានប៉ះពារជាមួយនឹងម៉ូតូរបស់យុវជនម្នាក់ ប៉ុន្តែដោយសារតែការប៉ះពារនេះ គ្រាន់តែប៉ះតិចតួចមិនមានការខូចខាតអ្វីនោះ ភាគីខាងរថយន្តក៏នាំគ្នាឡើងជិះរថយន្តនិងស៊ីផ្លេសុំផ្លូវព្រោះមានការស្ទះចរាចរណ៍ខ្លាំង ខណៈនោះស្រាប់តែមានយុវជនម្នាក់បានស្ទុះទៅវាយរថយន្តខាងលើពីក្រោយជាហេតុធ្វើឲ្យនារីដែលជិះនៅក្នុងរថយន្តទ្រាំមិនបានក៏ផ្ទុះពាក្យសម្តីជេរគ្នាទៅវិញទៅមកតែម្តង ក៏បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង។

គួរបញ្ជាក់ថា៖ នេះគ្រាន់តែការនិយាយរបស់ប្រជាពលរដ្ឋនៅនឹងកន្លែងកើតហេតុតែប៉ុណ្ណោះ៕

ប្រភពពីហ្វេសប៊ុក៖ Tin Stomie

https://youtu.be/d1HS6wSr0vg

មតិយោបល់