ព័ត៌មានកីឡា

Barcelona សម្លឹងឃើញកីឡាករនៅ ​Premier League ៣រូបដែលនឹងអាច មកជំនួសតំណែងរបស់ Neymar

ក្រុម Barcelona កំពុងតែមមាញឹកយ៉ាងខ្លាំង ក្នុងការស្វែងរកកីឡាករថ្មី ដើម្បីជំនួសតំណែងរបស់ Neymar ដែលត្រៀមចាកចេញទៅកាន់ក្រុម Paris Saint Germain ។

ជាការពិតណាស់ ក្រោយពី Neymar ត្រៀមចាកចេញនោះ បានធ្វើឲ្យ ក្រុម Barcelona វីវក់យ៉ាងខ្លាំង ក្នុងការរកកីឡាករ មកជំនួសតំណែងរបស់ខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Mirror បានឲ្យដឹងថា ក្រុម Barcelona បានសម្លឹងឃើញកីឡាករ នៅ Premier League រូបដែលសាកសម មកជំនួសតំណែង របស់ Neymar ។ ក្នុងនោះដែរ ប្រភពដដែលបានឲ្យដឹងថា កីឡាករទាំង៣រូប ដែល Barcelona ចង់បាននោះរួមមានដូចជា Philippe Coutinho វ័យ ២៥ឆ្នាំ របស់ក្រុមហង្សក្រហម Liverpool, Eden Harzad វ័យ ២៦ឆ្នាំ របស់ក្រុម តោខៀងChelsea, និងកីឡាករ Dele Ali វ័យ ២១ឆ្នាំ របស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur ។

កីឡាករ ទាំង៣រូបនេះ កំពុងតែលេងឡើងជើងដូចៗគ្នា ខណៈដែលក្រុម Barcelona នឹងសម្លឹងម្នាក់ចំណោមកីឡាករទាំង៣នាក់ ដើម្បីមកជំនួសតំណែងរបស់ Neymar ក្នុងពេលឆាប់ៗនេះ។ គួរបញ្ជាក់ផងដែរថា ក្រុម Barcelona មានបំណងចង់បាន Philippe Coutinho ខ្លាំងជាងគេ ព្រោះថាកីឡាករប្រេស៊ីលរូបនេះ ត្រូវបានក្រុម Barcelona តាមប្រមាញ់ ជាយូរណាស់មកហើយ។ ក៍ប៉ុន្តែ ក្រោយពីក្រុម Liverpool លេងល្បែង ដោះដូរកីឡាករជាមួយ Barcelona ទើបធ្វើឲ្យ ក្រុម Barcelona សម្លឹងឃើញកីឡាករផ្សេងៗទៀត ដូចជា Harzad និង Ali ក៍ប៉ុន្តែ គោលដៅធំនៅតែជា Coutinho ដដែល។

យ៉ាងណាក៍ដោយ Barcelona នឹងទិញឲ្យបាន កីឡាករម្នាក់ ដើម្បីយកមកពង្រឹងក្លិបឲ្យកាន់តែខ្លាំង ក្រោយពី ២ប្រកួត មុនរដូវកាលកន្លងមកនេះ ក្រុម Barcelona មិនទាន់ស្គាល់ពាក្យថាចាញ់ឡើយ។ ដូច្នេះហើយ តើរវាង Philippe Coutinho, Eden Harzad និង Dele Ali មួយណា ដែល Barcelona អាចទិញបាននោះ?

មតិយោបល់