ព័ត៌មានកីឡា

Paris វាយបកយកឈ្នះ Monaco ២-១ លើកពាន Super Cup (វីដេអូ)

ក្រុម Paris Saint Germain នៅតែរក្សាភាពខ្លាំងដដែល ក្រោយពីយកឈ្នះលើក្រុម Monaco ២-១ ក្នុងជំនួប Super Cup ដើមរដូវកាល។

ថ្វីបើក្រុម Monaco បានឈ្នះពាន League 1 កាលពីរដូវកាលមុនក៍ដោយ តែក្រុមជើងឯកមួយនេះ ហាក់មិនមែនជាដៃគូ របស់ក្រុម Paris Saint Germain ឡើយ។ ជាក់ស្តែងណាស់ ក្រុម Paris Saint Germain បានដណ្តើមយកពាន Super Cup ពីក្រុម Monaco ក្រោយពីឈ្នះ ក្នុងលទ្ធផល ២-១ ។ ២គ្រាប់របស់ក្រុម Paris Saint Germain រកបានដោយកីឡាករ Dani Alves នៅនាទីទី ៥១ និងកីឡាករ Rabiot នៅនាទីទី ៦៣។ ចំណែកក្រុម Monaco វិញ រកបាន១គ្រាប់នាំមុខមុន លើក្រុម PSG តាំងពីនាទីទី ៣០ ដោយកីឡាករ Sidibe តែមិនអាចរក្សាលទ្ធផលនេះ បានឡើយ ជាហេតុធ្វើឲ្យក្រុម Paris Saint Germain អាចវាយបកបានវិញ ២គ្រាប់។

ដូច្នេះហើយ ក្រុម Paris Saint Germain បានឈ្នះពាន១ហើយ នៅមុនរដូវកាលនេះ សបញ្ជាក់ឲ្យឃើញថា PSG នៅតែខ្លាំងដដែល ហើយគ្មានក្រុមណាមួយ នៅបារាំងអាចយកឈ្នះបានឡើយ សូម្បីតែក្រុមជើងខ្លាំងថ្មី Monaco ក៍មិនមែនជាដៃគូ របស់ PSG ឡើយ។ League1 ឆ្នាំនេះទំនង Paris Saint Germain មិនបណ្តោយឲ្យ Monaco យកទៀតនោះឡើយ។

ខាងក្រោមនេះជាវីដេអូហាយឡាយរវាងក្រុមទាំងពីរ៖

https://www.youtube.com/watch?v=wceek7u6zYw

មតិយោបល់