កណ្តាលៈ នៅរសៀលថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០១៧ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជូនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀននៅស្រុកកោះធំ និងស្រុកអង្គស្នួល មកតុលាការដើម្បីចាត់ការបន្តនីតិវិធីទៅតាមផ្លូវច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់កំពុងស្ថិតក្រោមការសាកសួររបស់តំណាងអយ្យការ។
សូមបញ្ជាក់ថា: ករណីទី១៖ នៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចគោលដៅត្រួតពិនិត្យច្រកទ្វារខ្នាតាំងយូ ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ជនសង្ស័យ ឈ្មោះ ង្វៀង វ៉ាងញី ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរជាងជួសជុលម៉ាស៊ីន(ឃាត់ខ្លួន)។ វត្ថុតាងចាប់យករួមមានម្សៅក្រោមពណ៌សថ្លា សង្ស័យជាសារធាតុញៀន(ម៉ាទឹកកកIce)ចំនួន១កញ្ចប់តូច កាបូបដៃចំនួន១ ប្រាក់រៀលចំនួន៣,៥០០៛ និងប្រាក់វៀតណាមចំនួន២៥០,២០០ដុង ព្រមទាំងទូរសព្ទដៃម៉ាកណូគាអិនចុចពិលចំនួន១គ្រឿង។
កម្លាំងសមត្ថកិច្ចជំនាញស្រុកកោះធំ បានចល័តល្បាតនៅក្នុងភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង មកដល់ចំណុចភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ពេលនោះក៏បានទទួលព័ត៌មានពីមហាជនថា មានមុខសញ្ញាសង្ស័យលក់គ្រឿងញៀន កំពុងធ្វើសកម្មភាពលក់គ្រឿងញៀននៅចំណុចកើតហេតុខាងលើ។
ភ្លាមនោះកម្លាំងជំនាញស្រុក បានសហការជាមួយនគរបាលប៉ុស្ដិ៍សំពៅពូន ចុះស្រាវជ្រាវដល់ចំណុចកើតហេតុខាងលើ ក៏បានជួបមុខសញ្ញាសង្ស័យម្នាក់ឈ្មោះ ង្វៀង វ៉ាងញី ភេទប្រុស ជនជាតិវៀតណាម រួចត្រួតពិនិត្យរកឃើញមានថ្នាំញៀនចំនួន១កញ្ចប់តូច នៅជាប់ខ្លួនជនសង្ស័យ រួចក៏បាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងដូចបានចាប់យកខាងលើ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕
-ករណីទី២៖ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ ចេក ចាន់ថន ហៅចយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិទួលខ្លុង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។ ក្នុងនោះសមត្ថកិច្ចដកហូតបាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់មធ្យមនិងថង់វេចខ្ចប់មួយចំនួន។
មុននឹងឈានដល់ការឃាត់ខ្លួនបានជនសង្ស័យខាងលើ កម្លាំងផ្នែកជំនាញនគរបាលស្រុកបានទទួលព័ត៌មានពីមហាជនល្អថាមានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនខាងលើទើបកម្លាំងជំនាញឃាត់ត្រួតពិនិត្យរកឃើញម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់មធ្យម។
ចំពោះមុខសញ្ញាខាងលើគឺមានដីកាចាប់ខ្លួនពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុ កាលពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ២០១៥ នៅចំណុច ភូមិច្រកក្រសាំង ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្ដកណ្ដាល។ យោងដីកាលេខ ៩៧៧ ដកបចខ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ របស់លោក អ៊ី សុវណ្ណ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល។ ដីកាលេខ០៩៣ ដកបចខ ចុះថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៧ ពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញឿន ចៅក្រមជំនុំជម្រះ គឹម ម៉េង។
បច្ចុប្យន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល៕
<img src="https://postnews.com.kh/wp-content/uploads/2017/07/photo_2017-07-31_14-39-37.jpg" alt="" width="960" height="720" class="alignnone size-full wp-image-212052" /
https://youtu.be/5i46T2WkLBs
មតិយោបល់