ព័ត៌មានជាតិ

ឃាត់ខ្លួនស្រីម្នាក់ ជាមួយរថយន្តទំនើប១គ្រឿង សង្ស័យពាក់ព័ន្ធករណីឆបោកប្រាក់

ភ្នំពេញៈ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ លោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានអនុវត្តដីកា នាំខ្លួនស្រីវ័យកណ្តាលម្នាក់ ជាមួយរថយន្តទំនើបម៉ាក Lexus RX330 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AG-7349 បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ សង្ស័យពាក់ព័ន្ធករណី ឆបោកប្រាក់។

ប្រភពពីសមត្ថកិច្ចបានបង្ហើបថា ករណីនេះដើមបណ្ដឹងបានប្តឹងសមត្ថកិច្ច ករណីពាក់ព័ន្ធការ ឆបោកមែន។

ចំណែកលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញបាន បញ្ជាក់ថា លោកជាអ្នកអនុវត្តដីកា ឃាត់ជនសង្ស័យ និងរថយន្តខាងលើពិតមែន។

ទោះជាយ៉ាងណា នៅមិនទាន់មានប្រភពណាអាចបញ្ជាក់អំពីសាវតាជាតិជនសង្ស័យ និងដើមចមនៃរឿងនេះឲ្យបានច្បាស់លាស់នៅឡើយទេ ខណៈដើមបណ្ដឹង និងជនសង្ស័យកំពុងស្ថិតនៅក្នុងបន្ទប់ព្រះរាជអាជ្ញាដើម្បីតទល់គ្នានៅឡើយនៅរសៀលថ្ងៃនេះ៕

មតិយោបល់