ព័ត៌មានជាតិ

ឡើងជិះម៉ូតូគេជិតបានចេញហើយស្រាប់តែ..!!

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពកាច់កម៉ូតូគេហើយបំរុងជិះចេញតែបានមិត្តភក្តិជនរងគ្រោះឃើញទាន់។

ហេតុការណ៍កាច់សោកម៉ូតូតែជិះចេញមិនរួចនេះបានកើតឡើងកាលពីវេលាម៉ោង១០ និង២២នាទីថ្ងៃត្រង់ ទី៣១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតម៉ាតយីហោ Smile តាមបណ្តោយផ្លូវ១៨៤ កែងផ្លូវ៥១ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្អូនប្រុសជាម្ចាស់ម៉ូតូនោះឈ្មោះ ចាន់ មុនីវុឌ្ឍ អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៩ស្នាក់នៅភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ចំណែកម៉ូតូដែលជនសង្ស័យកាច់សោករួចជិះចេញមិនរួចនោះ ម៉ាកនិក ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1 GA 991។
រីឯជនសង្ស័យដែលធ្វើសកម្មភាពកាច់សោកម៉ូតូហើយជិះចេះមិនរួចនោះឈ្មោះ ធុល មករា ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិក្វាកើតសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិពន្លៃ ឃុំពន្លៃ ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ប្រភពព័ត៌មានពីមិត្តភក្តិ ជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូរបស់គាត់មកដល់កន្លែងកើតហេតុ ក៏ស្រាប់តែឃើញជនសង្ស័យឡើងម៉ូតូរបស់ជនរងគ្រោះបំរុងជិះចេញ ខណ:ជនរងគ្រោះនៅក្នុងMartដែលមានយីហោ Smile តែគាត់ចាប់ដៃម៉ូតូនោះធ្វើឱ្យវាជិះចេញមិនរួចក៏រត់ចោលម៉ូតូខណ:នោះក៏នាំគ្នាដេញជនសង្ស័យហើយត្រូវបានអាវុធហត្ថដែលល្បាតនៅក្បែរនោះឃើញទាន់ក៏ចាប់ឃាត់ខ្លួនជនសង្ស័យបានតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានកម្លាំងអាវុធហត្ថខណ្ឌដូនពេញបញ្ជូនមកបញ្ជាការដ្ឋានដើម្បីសាកសួនិងកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

//youtu.be/pwtYi-eXpAY

មតិយោបល់