ព័ត៌មានជាតិ

យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលចង្កូតបុកសួនច្បារ និងបង្កាន់ដៃស្ពាន បណ្ដាលឲ្យស្លាប់ នៅស្រុកបាធាយ

កំពង់ចាម: កាលពីវេលាម៉ោង ១២និង៣០នាទីឈានចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ស្ពានលេខ៣១ ឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម។

ម៉ូតូម៉ាក ស្កុបពី ពណ៌ស ស្លាកលេខ ភ្នំពេញ 1HD-1626 បើកបរដោយឈ្មោះ ចន ភក្តី ភេទប្រុស អាយុ ២១ឆ្នាំ នៅភូមិទូល ឃុំល្បើក ស្រុកឈូក ខេត្តកំពត មានទិសដៅពីជើងទៅត្បូងដល់ចំណុចខាងលើ បានជ្រុលចង្កូតទៅបុកសួនច្បារ និងបង្កាន់ដៃស្ពានដោយខ្លួនឯង ។

មូលហេតុ៖ បើកបរក្នុងល្បឿនលឿនបណ្ដាលឲ្យស្លាប់។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ ចុះវាស់វែងនិងប្រគល់សពជូនក្រុមគ្រួសារទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់