ព័ត៌មានជាតិ

Update: រថយន្តក្រឡុកសុីម៉ង់ត៍ ក្រុមហ៊ុន k cement បុកមនុស្សស្លាប់និងរបួស៤នាក់

កំពតៈមនុស្ស៤នាក់ត្រូវបានសមត្ថកិច្ចប្រាប់ថា បានស្លាប់ និងរងរបួស ដោយសាររថយន្តក្រុមហ៊ុន ក្រឡុក សុីម៉ង់ត៍ K cement បានបុកកាលពីយប់មុិញ ។

ស្នងការរងនគរបាលខេត្តកំពតទទួលបន្ទុកខាងចរាចរ លោក អឹុម ឈូន បានប្រាប់សារព័ត៌មាន Post News នៅព្រឹកថ្ងៃទី២៨ឧសភា នេះថា កាលពីម៉ោង៩:៤០នាទីយប់ ថ្ងៃទី២៧ឧសភា ២០១៦

មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅតាមបណ្តោយលើផ្លូវជាតិលេខ៣១ ក្នុងភូមិ ប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត បណ្តាលឱ្យមនុស្ស៤នាក់ ស្លាប់និងរងរបួស ក្នុងនោះ មានម្នាក់ស្លាប់ភ្លាមៗ និង៣នាក់ផ្សេងទៀតរងរបួស។

បើតាមលោកស្នងការរង ករណីនេះកើតឡើងដោយសាររថយន្តប៉ូងដឹកសីុម៉ង់ត៍ ពាក់ស្លាកលេខភ្នំពេញ 3B-4721 បានបុករថយន្តលិចសីុស្ស RX៣០០ ពាក់ស្លាកលេខ ភ្នំពេញ 2A-1211 បណ្តាលឱ្យរួញផ្នែកខាងមុខ ។

សមត្ថកិច្ចនិយាយថា អ្នកបើកបររថយន្តលិចសីុស្សដែលបាត់បង់ជីវិតនៅកន្លែងកើតហេតុ ឈ្មោះចាន់ ដារ៉ូ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ និងអ្នករួមដំណើរជាមួយ៣នាក់ទៀត រងរបួសធ្ងន់ ពេលនេះត្រូវបានសង្រ្គោះនៅមន្ទីពេទ្យ៕

photo_2016-05-28_06-11-55photo_2016-05-28_06-11-58photo_2016-05-28_06-12-01photo_2016-05-28_06-12-04

photo_2016-05-28_06-12-07
photo_2016-05-28_06-20-16

photo_2016-05-28_06-20-20photo_2016-05-28_06-20-23photo_2016-05-28_06-20-27photo_2016-05-28_06-20-31photo_2016-05-28_06-20-35

មតិយោបល់