ភ្នំពេញៈ អគ្គីសនីខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា នឹងផ្អាកការផ្គត់ផ្គង់ចរន្តអគ្គីសនីនៅតំបន់ភ្លើងមួយចំនួននៅថ្ងៃទី២៩ ខែឧសភា ទៅតាមពេលវេលា និងទីកន្លែង ដូចជា ចាប់ពីផ្សារខ្នារ រហូតដល់ឃុំដូនតី ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ ក្នុងដែនអាជ្ញាបណ្ណសេវាករ ស្រ៊ិន ឈន, ចាប់ពីចំការម៉ៃសាក់ រហូតដល់ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងឃុំកំពាន់ ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងចាប់ពីស្ពានកំពង់រាំង រហូតដល់នាឡិកាស្ទង់លក់ថាមពលឲ្យអគ្គីសនីក្រចេះ ខេត្តក្រចេះ។
យោងតាមសេចក្តីជូនដំណឹង ដែលបានចេញផ្សាយនៅថ្ងៃទី២៧ ខែឧសភានេះ គឺអគ្គីសនីកំពង់ចាម និងភ្ជាប់អគ្គីសនីជូនប្រើប្រាស់ឡើងវិញតាមការជាក់ស្តែង នៅពេលការងារបញ្ចប់៕
មតិយោបល់