ករណីខ្យល់កន្ត្រាក់មានភ្លៀងបានធ្វើអោយបាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្ម តាមបណ្តោយផ្លូវជាតិលេខ៤…
កំពង់ស្ពឺ:យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា ខ្យល់កន្ត្រាក់លាយភ្លៀងបានធ្វេីឱ្យបាក់ផ្ទាំងប៉ាណូផ្សាយពាណិជ្ជកម្មកាត់ទទឹងផ្លូវ នៅចំណុចភ្លើងស្ដុបមុខមន្ទីរសាធារណការខេត្ដកំពង់ស្ពឺ នាយប់ថៃ្ង២៥ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង២០:២០នេះបានបាក់ធ្លាក់មកសង្កត់លេីរថយន្ដដែលកំពុងតែធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ៤៦-៤៧ កម្លាំងនគរបាលចរាចរណ៍ក្រុងច្បារមនខេត្តកំពង់ស្ពឺ កំពុងសម្របសម្រួលពង្វាងចរាចរណ៍សូមបងប្អូនមេត្តាធ្វើដំណើរប្រុងប្រយ័ត្ន
មតិយោបល់