ព័ត៌មានជាតិ

រន្ធត់ណាស់! គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗតែម្តង

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍១បានបង្ករឡើងរវាងរថយន្ត និងម៉ូតូបណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ចំណែកឯរថយន្តបង្កក៏បានបើកគេចខ្លួនបាត់តែម្តង។

ហេតុការនេះបានកើតហេតុកាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុច ភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល ផ្លូវជាតិលេខ៥ចន្លោះគីឡូម៉ែត្រលេខ១៩និង២០។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅវេលាកើតហេតុខាងលើមានរថយន្ដមិនស្គាល់ម៉ាក បើកបរមកពីទិសខាងជើងទៅត្បូងដល់កន្លែងកើតហេតុបានបុកម៉ូតូម៉ាកអាយខន (icon) ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ1AB-0753 ដែលបើកបរមកពីទិសខាងត្បូងទៅជើង បើកបរដោយឈ្មោះ ស៊ិន សិឡា ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅ ភូមិ ឃុំ កើតហេតុខាងលើ ស្លាប់នៅកន្លែង។

ចំណែករថយន្ដបង្កបានបើកគេចខ្លួនទៅទិសខាងត្បូងបាត់តែម្តង៕

មតិយោបល់