ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់!

ក្រចេះ: កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋានក្រុងក្រចេះ ក្រោមការដឹកនាំដោយលោក ទុត វីនីត ព្រះរាជអាជ្ញារង បានចុះប្រតិបត្តិការបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀន។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភោជនីយដ្ឋានដូដូ ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ឃាត់ខ្លួនបានជនសង្ស័យទាំងអស់ចំនួន៧នាក់ ប្រុសទាំងអស់ និងដកហូតបានវត្ថុតាង ម្សៅក្រាមពណ៌សចំនួន៧កញ្ចប់ (តូច៦ ធំ១) ថង់រំលែកគ្រឿងញៀនមួយចំនួន ទុយោសំរាប់ចូករំលែកគ្រឿងញៀនចំនួន៣ និងសម្ភារ:សំរាប់ជក់គ្រឿងញៀនមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួន រួមជាមួយវត្ថុតាង ត្រូវរក្សាទុកនៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់