ព័ត៌មានជាតិ

ករណីហិង្សាមួយបានកើតឡើង បណ្តាលឲ្យបុរសម្នាក់យកកាំបិតកាប់បុរសម្នាក់ទៀតរងរបួសធ្ងន់!

ប៉ៃលិនៈ មានករណីហិង្សាដោយចេតនាមួយ បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ហើយបង្កហេតុក៏បានគេចខ្លួនបាត់តែម្តង។

កើតហេតុនៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចត្រពាំងខ្ចៅ ស្ថិតក្នុងភូមិអូរកន្ធាងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោព្រំ ហ៊ុច ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។ ចំណែកជនសង្ស័យឈ្មោះអ៊ុក គីន ភេទប្រុស អាយុ៥០ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បានយកកាំបិតខ្វែវមកកាប់ជនរងគ្រោះចំនួន២កាំបិតត្រង់កន្លែងស្មា និងផ្នែកកំភួនដៃខាងស្ដាំបណ្ដាលឲ្យរងរបួសធ្ងន់។

ក្រោយពីបានប្រព្រឹត្តបទល្មើសរួចជនសង្ស័យបានគេចខ្លួនបាត់តែម្តង៕

មតិយោបល់