ព័ត៌មានជាតិ

ក្រុមហ៊ុន ខ្មែរ សេវិស ត្រូវបានកម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពាអនីតិជនក្រសួងមហាផ្ទៃ ចុះបិទព្រោះតែគ្មានច្បាប់ត្រឹមត្រូវ!

ភ្នំពេញៈ កម្លាំនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពាអនីតិជនក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង លោក សៀង សុខ ចុះឆែកឆេនិងបិទទីតាំងក្រុមហ៊ុន ខ្មែរសេវិស ដែលរើសពលករធ្វើក្នុងស្រុកដែលគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ។

ការចុះបិទក្រុមហ៊ុនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងបុរីក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ការចុះបិទទីតាំងខាងលើនេះ គឺមានការដឹកនាំដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងជួញដូរមនុស្សនិងការពារអនីតិជន នៃក្រសួងមហាមផ្ទៃ សហកាជាមួយលោក អ៊ុង សុផាន់ណារ៉ា អធិការរងខណ្ឌដង្កោ ការចុះបិទទីតាំងក្រុមហ៊ុនខ្មែរ សេវិស ដែលរើសពលករធ្វើការក្នុងស្រុក ហើយបានប្រើទៅពលករលើសកម្រិត ហើយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវនោះទេ។

បើតាមសម្ដីលោកឧត្តមសេនីយ៍ទោ ជីវ ផល្លី អនុប្រធាននាយកដ្ឋានប្រឆាំងជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាមផ្ទៃ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៧ កម្លាំងរបស់លោកបានចុះឃាត់ស្រ្តីរងគ្រោះ៣នាក់ នៅផ្ទះសំណាក់យីហោពន្លឺមាសថ្មី ហើយបានយកទៅសួរនាំទើបដឹងថា នារីទាំង៣នាក់បាន ដាក់ពាក្យមកធ្វើការនៅក្រុមហ៊ុនខ្មែរសេវិស ប៉ុន្តែក្រុមហ៊ុននេះបានប្រើពលករលើសកម្រិត ក្រោយមកទើបដឹងថា ទីតាំងក្រុមហ៊ុនខ្មែរសេវិស នេះមានទីតាំងនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានចុះទៅបិទនិងឃាត់មនុស្សចំនួន៣នាក់ និងដកហូតបានកុំព្យទ័រ និងឡេបថប ដើម្បីពិនិត្យមើលឯកសារ។

ក្នុងនោះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្ស៣នាក់ ទី១ឈ្មោះ សោ ស្រង់ អាយុ២៨ឆ្នាំ ,ទី២ឈ្មោះ សោ ថេន អាយុ២៧ឆ្នាំ និងទី៣ ឈ្មោះ តាំង អ៊ីវងី អាយុ៥៦ឆ្នាំ ដើម្បីយកទៅសួរនាំបន្ដចាត់វិធានការតាមនីតិវិធី។

លោកឧត្តមសេនីយ៍ ជីវ ផល្លី ក៏បានបញ្ជាក់ទៀតថា ទីតាំងមួយ​នេះហាក់បីដូចមិនមែនជាក្រុមហ៊ុននោះឡើយ ដោយសារតែពុំមានច្បាប់ទម្លាប់ត្រឹមត្រូវ ក្នុងការបើកអាជីវកម្ម​នោះទេ៕

https://youtu.be/98NyHtfVBl8

មតិយោបល់