ព័ត៌មានជាតិ

ក្មេងប្រុសម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពីបទរួមភេទ ជាមួយក្មេងស្រីអាយុ៥ឆ្នាំ

បាត់ដំបងៈ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៩ព្រឹក អធិការដ្ឋានស្រុកសង្កែ បានទទួលពាក្យបណ្ដឹងពីឈ្មោះ ឃុន ញ៉េន ភេទស្រី អាយុ២៨ឆ្នាំ ត្រូវជាម្ដាយស្រីរងគ្រោះបានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ មេន ស៊ានឌី ចោទប្រកាន់ថាបានរំលោភកូនស្រីរបស់គាត់ បានសម្រេច។

កុមារីរងគ្រោះឈ្មោះ ហ.ព.ស ភេទស្រី អាយុ៥ឆ្នាំ ស្នាក់នៅផ្ទះលេខ៦៧៥ក្រុមទី៣ ភូមិបេង ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពដដែលបន្តថា នៅថ្ងៃកើតហេតុវេលាម៉ោង៥ល្ងាច ទី២៩ ខែកក្កដា ឆ្នាំ២០១៧ ឈ្មោះ ឃុន ញ៉េន ត្រូវជាម្ដាយ បានងូតទឹកឲ្យកូនពេលនោះ កូនរបស់គាត់បានយកដៃក្ដោបប្រដាប់ភេទ ហើយបាននិយាយថា ពេលប៉ះទឹកឈឺហើយផ្សា បន្ទាប់មកម្តាយក្មេងរងគ្រោះបានសួរថា «តើអ្នកណាធ្វើអីប្រដាប់ភេទកូន» ពេលនោះកូននិយាយថា ជនសង្ស័យបានយកម្រាមដៃរុកនឹងប្រដាប់ភេទរុកចូលប្រដាប់ភេទរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញស្រុកសង្កែចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់