ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈ នៅចំណុចក្នុងបន្ទប់សាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ វេលាម៉ោង ៥និង០០នាទីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ ផន រ៉ន ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់សាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ក.លខណ អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅសាលាវិចិត្រសិល្បៈ ផ្លូវបេតុង ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះកំពុងដេកក្នុងបន្ទប់នៅចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ ដើរមកបើកទ្វារបន្ទប់ជនរងគ្រោះ ធ្វើសកម្មភាពចាប់ជនរងគ្រោះរំលោភ តែត្រូវប្តីរបស់ជនរងគ្រោះឃើញទាន់ ឃាត់នាំខ្លួនជនសង្ស័យប្រគល់សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង ហើយជនរងគ្រោះបានដាក់ពាក្យពណ្តឹងចោទប្រកាន់ជនសង្ស័យ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕
មតិយោបល់