ភ្នំពេញៈ នៅមុននេះបន្តិច មានករណីរថយន្តដឹកខ្សាច់១គ្រឿង ក្រឡាប់ផ្ងារជើងដោយខ្លួនឯង បណ្ដាលឲ្យធ្លាក់ខ្សាច់រាយពេញផ្លូវ។
កើតហេតុនៅវេលាម៉ោង៧ និងង៥០នាទីយប់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយឲ្យភាគីខាងម្ចាស់រថយន្តស្ទូចរថយន្ត និងឲ្យក្រុមហ៊ុនរថយន្តខាងលើធ្វើការបោសសម្អាតខ្សាច់ឲ្យអស់ពីផ្លូវ ឲ្យបានស្អាតដូចដើមតែម្តង៕
មតិយោបល់