ព្រះសីហនុៈ នៅថ្ងៃអាទិត្យ ៩រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជា ពីសំណាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ក្នុងនោះមានជនសង្ស័យចំនួន០៤នាក់ ត្រូវបានឃាត់ខ្លួន កាលពីវេលាម៉ោង២២និង១០នាទី កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅចំណុចក្រុម៣១ ភូមិ០៣ សង្កាត់០១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ៖ ១-ឈ្មោះ សោ សាធិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាដក ។ ២-ឈ្មោះ នាង បូរិទ្ធ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនេសាទ ។ ៣-ឈ្មោះ ទន រ៉េន ភេទប្រុស ជនជាតិខ្មែរ មុខរបរ មិនពិតប្រាដក
៤-ឈ្មោះ ហៃ ដួងចាន់ ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកនេសាទ ។
វត្ថុតាងដកហូតបានរួមមាន ៖ -ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀនចំនួន ០១កញ្ចប់ធំ និង១១កញ្ចប់តូច ។
-ទូរស័ព្ទ ចំនួន ០៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងឃាត់ខ្លួន នៅស្នងការដ្ឋានននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ និង ចាត់ការតាមផ្លូវច្បាប់ ៕





មតិយោបល់