កណ្តាលៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបន្ទាប់ពីមានរថយន្តបុកអ្នកដើរថ្មើរជើងពេញទំហឹង បណ្តាលឲ្យរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ នៅចំណុចភូមិព្រែកក្តី ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ២៣-២៤។
មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AB-0796 បើកបរក្នុងទិសដៅពីត្បូងទៅជើង(ភ្នំពេញ-កំពង់ឆ្នាំង)លុះបើកមកដល់កន្លែងកើតហេតុបានរេចង្កូតទៅស្តាំដៃបុកពីក្រោយអ្នកថ្មើរជើងដែលកំពង់ដើរលើចិញ្ចើមថ្នល់ស្របទិសនៅខាងមុខ ឈ្មោះ កោះ ហេន ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិ ឃុំ កើតហេតុ បណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។
ក្រោយកើតហេតុ រថយន្តខាងលើត្រូវបានសមត្ថកិច្ចយកមករក្សាទុករង់ចាំដោះស្រាយគ្នាតាមច្បាប់៕
មតិយោបល់