ព័ត៌មានជាតិ

ចាប់ខ្លួនជនជាប់ចោទម្នាក់ពីបទបើកបរបង្កឲ្យអ្នកដ៏ទៃស្លាប់ដោយអចេតនា តាមដីកា

កណ្តាលៈ ករណីការស្រាវជ្រាវ អនុវត្តដីកាចាប់ខ្លួនជនជាប់ចោទម្នាក់ពីបទបើកបរបង្កឲ្យអ្នកដ៏ទៃស្លាប់ដោយអចេតនា។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង៤រសៀល ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅចំណុចភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។

កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនឈ្មោះ សាន សំអុល ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ក្រាំង លាវ ឃុំស្វាយធំ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ពីបទ ៖ បើកបរបង្កឲ្យអ្នកដ៏ទៃស្លាប់ដោយអចេតនាកើតហេតុកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច ភូមិស្ដៅកន្លែង ៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្ដកណ្ដាល។

ដីកាលេខ ២៧៦ ដកបចខ ចុះថ្ងៃទី២៨ខែ មិថុនា ឆ្នាំ២០១៦ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ៕

មតិយោបល់