ព័ត៌មានជាតិ

បង្ក្រាបក្រុមស្ទាវជើងខ្លាំងប្រដាប់ដោយជំពាមកៅស៊ូគ្រាប់ថ្ម ដែលស្រវឹងអុកឡុកក្នុងហាងតែគុជមួយកន្លែង បានជាច្រើននាក់ក្នុងក្រុមហ៊ុន7NG!!!

កណ្តាល: ក្មេងទំនើងសរុបចំនួន៩នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបនិងចាប់ខ្លួនបាន ខណ:ដែលពួកគេបានផឹកស៊ីស្រវឹងបង្កការអុកឡុកនៅក្នុងហាងតែគុជមួយ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ការឃាត់ខ្លួននេះធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទី​យប់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្នុងក្រុមហ៊ុន7NG ភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ជនសង្ស័យទាំង៩នាក់ ទី១.ឈ្មោះ សុខុម សុខឃាង (ហៅ ប៉ុយ) ភេទ ប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ,ទី២ឈ្មោះ នីន យុទ្ធ ភេទ ប្រុស អាយុ ២៣ ឆ្នាំ កម្មករសំណង់ស្នាក់នៅភូមិដុល ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល, ទី៣ឈ្មោះ ព្រិល ជីឡា ភេទ ប្រុស អាយុ ១៩ ឆ្នាំមុខរបរ នៅភូមិឃុំជាមួយគ្នា,ទី៤ឈ្មោះ ម៉ី ម៉ុក ហៅសុខមួយ អាយុ១៨ ឆ្នាំ ជនជាតិ ខ្មែរ នៅភូមិឃុំ ជាមួយគ្នា ,ទី៥.ឈ្មោះ ផេង ភី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ នៅភូមិឃុំជាមួយគ្នា ,ទី៦.ឈ្មោះ ភាន់ ភារ: ហៅ នៅ ភេទ ប្រុស មុខរបរ កសិករ មានទីលំនៅ ភូមិឃុំជាមួយគ្នា,ទី៧.ឈ្មោះ សុខអេង ផានិត ហៅញ៉ ភេទ ប្រុស អាយុ ១៥ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិឃុំជាមួយគ្នា (ឃាត់ខ្លួន),ទី៨.ឈ្មោះ រ៉ឺន រៀម ហៅ រត្ឋ័ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិ ឈូក ឃុំ សន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងជនសង្ស័យទី៩មានឈ្មោះ ជា ភាង ភេទ ប្រុស អាយុ២១ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

ក្នុងនោះដែរ សមត្ថកិច្ចធ្វើការដកហូតបាន៖ ដាវ ២ ដើម,ម៉ូតូ ៦ គ្រឿង មធ្យោបាយធ្វើសកម្មភាព,ជំពាមកៅស៊ូ គ្រាប់ថ្ម។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ក្រុមជនសង្ស័យបានផឹកស្រាស្រវឹង ហើយជិះម៉ូតូនិងស្រែកឡូឡា ចូលអុកឡុកក្នុងហាងតែគុជ ស្ថិតនៅក្នុងក្រុមហ៊ុន 7NG ក្នុងពេលធ្វើសកម្មភាពត្រូវបានកម្លាំង សន្តិសុខក្រុមហ៊ុន7NG បាន
ពទ្ធ័ចាប់បានក្រុមជនសង្ស័យទាំង៩នាក់ ព្រមទាំងដកហូតវត្ថុតាងដូចបានរៀបរាប់ខាងលើ ប្រគល់ឲ្យសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល បន្តអនុវត្តតាមនីតិវិធីតែម្តង៕

មតិយោបល់