ព័ត៌មានកីឡា

Audi Cup៖ Liverpool លុត Bayern Munich ឡើងវគ្គផ្តាច់ព្រ័ត្ត (វីដេអូ)

ក្រុមហង្សក្រហម Liverpool បានបង្ហាញទម្រង់លេងយ៉ាងល្អ កាលពីយប់មិញនេះ ដោយបានយកឈ្នះក្រុមជើងខ្លាំងអាឡឺម៉ង់ Bayern Munich ៣-០ ក្នុងការប្រកួតពានរង្វាន់ Audi Cup ។

នេះគឺជា ការបង្ហាញទម្រង់លេងយ៉ាងល្អ របស់ក្រុម Liverpool ដែលបានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីបំបាក់ក្រុម Bayern Munich ៣-០ ។ ៣គ្រាប់ ដែលក្រុមហង្សក្រហម Liverpool ធ្វើបាននេះ រកបានដោយ កីឡាករកំពុងត្រៀមចាកចេញទៅ Inter Milan កីឡាករ Sadio Mane នៅនាទីទី៧, កីឡាករចំណូលថ្មី Mohamed Salah នៅនាទីទី ៣៤, និងខ្សែប្រយុទ្ធស្បែកខ្មី Daniel Sturridge នៅនាទីទី ៨៣ ។

ក្រោយចប់ការប្រកួតនេះ ក្រុមហង្សក្រហម Liverpool នឹងត្រូវឡើងទៅជួបក្រុម Atletico Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Audi Cup នេះ ខណ:ក្រុម Bayern Munich ត្រូវជួបក្រុម Napoli ក្នុងជំនួបយកលេខ៣ ប្រចាំព្រឹត្តិការណ៍នេះ។

តោះមកទស្សនា ការប្រកួតយ៉ាងជក់ចិត្តរវាងក្រុម Bayern Munich និងក្រុម Liverpool យប់មិញ ទាំងអស់គ្នា៖

//www.youtube.com/watch?v=LYeh5FkxL50

មតិយោបល់