កំពង់ស្ពឺៈនៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៦ខែឩសភាឆ្នាំ២០២០មានករណីរថយន្ត isusu ស្លាកលេខ ខម 2-3704 បើកជ្រុលចង្កូតក្រឡាប់ខ្លួនឯង នៅផ្លូវ44 ត្រង់km96~97 ភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពងបណ្តាលឲ្យតៃកុងរងរបួសស្រាល មិនមានបង្ករគ្រោះថ្នាក់អ្នកដ៏ទៃទេ។


ព័ត៌មានក្នុងដៃអ្នក
កំពង់ស្ពឺៈនៅវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី១៦ខែឩសភាឆ្នាំ២០២០មានករណីរថយន្ត isusu ស្លាកលេខ ខម 2-3704 បើកជ្រុលចង្កូតក្រឡាប់ខ្លួនឯង នៅផ្លូវ44 ត្រង់km96~97 ភូមិត្រពាំងត្រោក ឃុំប្រាំបីមុម ស្រុកថ្ពងបណ្តាលឲ្យតៃកុងរងរបួសស្រាល មិនមានបង្ករគ្រោះថ្នាក់អ្នកដ៏ទៃទេ។
ខេត្តកំពត៖ មានភាពចលាចលទាំងយប់ដោយសារតែមានសត្វពស់ថ្លាន់យក្សមួយយ៉ាងធំមិនដឹងលូនមកពីណាបានមករួមរឹតជ្រូកចិញ្ចឹមក្នុងទ្រុងចំនួន៣ក្បាលឲ្យងាប់បន្តបន្ទាប់គ្នា ដែលធ្វើឲ្យម្ចាស់ជ្រូកមានការសោកស្តាយជាពន់ពេក។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅរាត្រីម៉ោង១រំលងអធ្រាតឈានចូលថ្ងៃទី១៦ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិអណ្តូងជីម៉ឺន ឃុំកំពង់គ្រែង ស្រុកទឹកឈូ ខេត្តកំពត ដែលមានម្ចាស់ផ្ទះឈ្មោះ លាង ស្រីមុំ អាយុ៣២ឆ្នាំ។តាមការរៀបរាប់ពីម្ចាស់ជ្រូកបានឲ្យដឹងថានៅវេលាដូចខាងលើខណៈដែលរូបគាត់កំពុងលង់លក់ក្នុងដំណេកនោះស្រាប់តែគាត់ត្រូវភ្ញាក់ក្រញាងដោយសារឮសំលេងជ្រូកស្រែកដ៏កងរំពង ពេលនោះគាត់ក៏បានបើកទ្វារចេញមកក្រៅហើយរត់ទៅមើលជ្រូកនៅក្នុងទ្រង់ស្រាប់តែឃើញពស់ថ្លាន់មួយក្បាលយ៉ាងធំកំពុងរឹតជ្រូករបស់គាត់ បណ្តាលឲ្យជ្រូកទាំងបីក្បាលនៅក្នុងទ្រុងងាប់គ្មានសល់។ឃើញសភាពបែបនេះគាត់ក៏ស្រែកហៅអ្នកជិតខាងឲ្យជួយចាប់ពស់ថ្លាន់១ក្បាលនេះដោយប្រើរយៈពេលជិតមួយម៉ោងឯណោះទើបចាប់ដាក់ច្រកក្នុងបាវបាន រួចនាំគ្នាថ្លឹងសាកមើលទម្ងន់រហូតដល់៤០គីឡូក្រាម។ស្ត្រីម្ចាស់ជ្រូកបានបញ្ជាក់ថា ពិតជាមិនធម្មតាព្រោះគាត់មិនដែលជួបពស់ថ្លាន់អីក៏ធំម្លេះថែមទាំងហ៊ានមករឹតសត្វជ្រូកក្នុងទ្រុងដែលសុទ្ធតែមានទម្ងន់មិនក្រោម២០០គីឡូក្រាម ហើយសត្វពស់ថ្លាន់ដែលកំពុងរឹតសម្លាប់ជ្រូករបស់គាត់នេះមិនដឹងលូនមកពីកន្លែងណានោះទេ ហើយកន្លងមកអ្នកស្រុកក្នុងតំបន់ខាងលើក៏មិនដែលបានជួបនូវហេតុការណ៍បែបនេះឡើយ។នេះជាលើកទីមួយហើយដែលមានហេតុការណ៍ដ៏កម្រនិងចម្លែកដែលនាំឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុកគឺពស់ថ្លាន់រឹតសម្លាប់សត្វជ្រូកចិញ្ចឹមរបស់ប្រជាពលរដ្ឋ ហើយករណីខាងលើនេះក៏ជាកក្តាមួយធ្វើឲ្យម្ចាស់ជ្រូកត្រូវខាតបង់ថវិកាអស់រាប់លានរៀល…
ព្រះសីហនុៈ បុរសម្នាក់ បានរងរបួសយ៉ាងដំណំ បន្ទាប់ពីបើករថយន្ដហាយឡិនឌ័រមួយគ្រឿង រេចង្កូតធ្លាក់ចេញពីផ្លូវជាតិ ចូលព្រៃ ដោយខ្លួនឯង កាលពីវេលាម៉ោង៦៖០៥នាទី ព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១៥៦-១៥៧ ស្ថិតនៅភូមិអូតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។ អាវុធហត្ថស្នាក់ការសន្តិសុខលេខ៤០១ បានឲ្យដឹងថា រងគ្រោះមានឈ្មោះ…
ភ្នំពេញ: ស្ត្រីវ័យប្រហែល៥០ឆ្នាំម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងបុរសម្នាក់ទៀតរបួសស្រាល ខណះពួកគាត់ជិះម៉ូតូឌុបគ្នា ហើយត្រូវរថយន្តតាកូម៉ាមួយគ្រឿងបើកឆ្លងផ្លូវ ជ្រុលបុកហើយបើកចូលក្នុងធានាគារតៃវ៉ាន់បាត់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៥០នាទីរសៀលថ្ងៃទី៧ ខែមីនា ឆ្នា២០១៧ នៅចំណុចមុខធានាគារតៃវ៉ាន់ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិព្រៃស្វាយ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ស្ត្រីរងរបួសធ្ងន់នោះមានឈ្មោះ ជួន សារួន…
មតិយោបល់