ព័ត៌មានសុខភាព

មិនទាន់ញ៉ាំអីចូលពោះមួយគ្រាប់សោះ តើអាចទទួលទានទឹកដូងបានទេ?

ទឹកដូង គឺជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលមានរសជាតិផ្អែមត្រជាក់ ហើយមនុស្សទូទាំងពិភពលោក ចូលចិត្តទទួលទានខ្លាំងណាស់ ជាពិសេសនារដូវក្តៅ។

ដូង គឺជាផ្នែកមួយនៃអាហារ និងឱសថ ដែលគេប្រើប្រាស់សម្រាប់ដោះស្រាយបញ្ហាសុខភាពអស់ជាច្រើនសតវត្សមកហើយ ព្រោះវាមានផ្ទុកសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម អាស៊ីតអាមីណូ អង់ស៊ីម វីតាមីនB-complex វីតាមីនC កាល់ស្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស ស័ង្កសី និងកាឡូរីទាបបំផុត។

មីក្រូសារធាតុនៅក្នុងទឹកដូង អាចជួយបង្កើនប្រព័ន្ធភាពស៊ាំក្នុងរាងកាយឲ្យកាន់តែមានភាពរឹងមាំ។ លើសពីនេះ ទឹកដូងមានផ្ទុកអ័រម៉ូនធម្មជាតិម្យ៉ាងដែលគេហៅថា cytokinins ដែលសម្បូរទៅដោយសារធាតុប្រឆាំងនឹងភាពចាស់ ប្រឆាំងនឹងការរលាកបំពងក និងជំងឺមហារីកផងដែរ។

ក៏ប៉ុន្តែ តើការទទួលទានទឹកដូងទាំងពោះទទេ អាចមានគ្រោះថ្នាក់ដល់សុខភាពដែរទេ?

មនុស្សមួយចំនួនយល់ថា ទឹកដូងមានផ្ទុកជាតិអាស៊ីតដែលអាចប៉ះពាល់ដល់ក្រពះពោះវៀន ប្រសិនបើយើងទទួលទានទាំងពោះទទេ។ ទោះជាយ៉ាងណា នេះជាការយល់ច្រឡំហើយ បើយោងតាមគេហំព័រ boldsky បានបង្ហាញថា ការទទួលទានទឹកដូងនៅពោះទទេ អាចបង្កើនប្រព័ន្ធភាពស៊ាំឲ្យកាន់តែរឹងមាំ និងការពាររាងកាយប្រឆាំងនឹងពពួកបាក់តេរី រួមទាំងមេរោគផ្សេងៗជាច្រើនទៀត។

នេះហើយជាមូលហេតុ ដែលក្រុមអ្នកជំនាញជាច្រើនផ្តល់អនុសាសន៍ឲ្យយើងគ្រប់គ្នាទទួលទានទឹកដូងជាប្រចាំ៕

មតិយោបល់