ព័ត៌មានជាតិ

មុននេះមាន រថយន្តហាយលែនឌ័រ ស្លាកលេខភ្នំពេញ 2AI-5286 ប៉ះជាមួយម៉ូតូសង់១២៥ បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស!

ភ្នំពេញៈ តាមសេចក្តីរាយការណ៍ពីភ្នាក់ងារ Post News បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តម៉ាកហាយលែនឌ័រ ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 2AI-5286 បានប៉ះជាមួយនឹងម៉ូតូហុងដាសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ 1BI-1636 បណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចផ្លូវលេខ១១៨ កែងនឹងផ្លូវលេខ៥១ ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយបន្តទៀត ក្នុងនោះក៏មានការឡាយនៅលើផេក Post News Media ផងដែរ៕

មតិយោបល់