ព័ត៌មានជាតិ

ឃាត់ខ្លួនប្រុសស្រីចំនួន៩នាក់ ពាក់ព័ន្ធករណីរក្សាទុកនិងប្រើប្រាស់សារធាតុញៀនខុសច្បាប់

ភ្នំពេញ: ជនសង្ស័យប្រុសស្រីចំនួន៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរក្សាទុកនិងប្រើប្រាស់សារធាតុញៀន។

ការចាប់ឃាត់ខ្លួននេះបានធ្វើឡើងនៅវេលាម៉ោង៤ និង៤៥នាទីទៀបភ្លឺ ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅបុរីសែនមនោរម្យ ក្នុងផ្ទះសំណាក់KCTN បន្ទប់លេខ ១១២,១១៥,១១៨ និងលេខ០១២ ផ្លូវបេតុង ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១ឈ្មោះ ផាន់ រ៉ាឆាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ឃុំស្វាយភ្លោះ ស្រុកពាមជ័រ ខេត្តព្រៃវែង ,ទី២ ឈ្មោះ រ៉ា សុវណ្ណរិទ្ឋ ភេទប្រុស អាយុ ២០ឆ្នាំ មុខរប កម្មកររោងចក្រ ស្នាក់នៅភូមិ សំរោង សង្កាតឃ្មួញ ខណ្ឌសែនសុខ, ទី៣ឈ្មោះ កែវ យ៉ា ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅជួលបន្ទប់លេខ១១២ ក្នុងភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អ្នកទាំង៣នាក់ឃាត់ខ្លួនក្នុងបន្ទប់លេខ១២២ មានថ្នាំ១កញ្ចប់តូច ,ទី៤ឈ្មោះ ស៊យ សុផាន់ណារ៉ា ភេទ ប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិ អូរដឹម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ,ទី៥ឈ្មោះ មាស គឹមហុង ភេទប្រុស អាយុ២៤ឆ្នាំ មុខរប កម្មកររោងចក្រ ស្នាក់នៅភូមិសង្កែជ្រុំ ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ អ្នកទាំង២នាក់ឃាត់ខ្លួនក្នុងបន្ទប់លេខ១១៥ ,ទី៦ឈ្មោះ សុខ ស្រីអែម ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិពង្រ ឃុំសន្ទឹប ស្រុកជើងព្រៃ ខេត្តកំពង់ចាម ,ទី៧ឈ្មោះ នៅ ស្រីដា ភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅភូមិទ្រព្យ ឃុំបាលង្គ័ ស្រុកបារាយ ខេត្តកំពង់ចាម អ្នកទាំង២នាក់ឃាត់ក្នុងបន្ទប់លេខ០១២មានឧបករណ៍សម្រាប់ជក់ថ្នាំ ,ទី៨ឈ្មោះ សុខ ទីទី ភេទប្រុស អាយុ២១ឆ្នាំ មុខរបបើកបរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ និងទី៩ឈ្មោះ រ៉េន សំអាត ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបបើកបរ ស្នាក់នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ អ្នកទាំង២នាក់ឃាត់ក្នុងបន្ទប់លេខ១១៨។

ប្រភពដដែលបន្តថា មុនពេលឈានដល់ការចាប់ឃាត់ឃនសង្ស័យ ដោយកម្លាំងប៉ុស្តិ៍នគរបានរដ្ឋបាលកន្ទោកបានដើរល្បាត ក៏មានប្រជាពលរដ្ឋ បានរាយការណ៍ថាមិនក្រុមក្មេងស្ទាវមួយក្រុមប្រមូលផ្តុំគ្នានៅបុរីសែនមនោរម្យជិតផ្ទះសំណាក់ KCTN ពេលនោះកម្លាំងយើងទៅដល់ក៏ក្រុមទាំងនោះបែកគ្នាទៅហើយ តែដោយក្មេងម្នាក់អង្គុយលើម៉ូតូនៅផ្ទះសំណាក់ខាងលើ កម្លាំងនគរបាលក៏ឃាត់សួរនាំក្មេងប្រុសម្នាក់នោះបានប្រាប់ថាបក្ខពួកគេដែលស្នាក់នៅ ផ្ទះសំណាក់ KCTN មានប្រើប្រាស់គ្រឿងញៀនក្នុងបន្ទប់ ហើយក៏សំគោលការណ៍ ឆែកផ្ទះសំណាក់ខាងលើ ហើយបានឆែកចំនួន ៤ បន្ទប់ហើយបានឃាត់មនុស្ស៩នាក់ មានស្រី២នាក់ (ថ្នាំ១កញ្ចប់តូច)។

បច្ចុប្បន្នជនសង្ស័យ ទាំង៩នាក់ត្រូវនគរបាលប៉ុស្តិ៍នគរបាលកន្ទោក ឃាត់ខ្លួនយកមកសួរនាំនិងកសាងឯកសារបញ្ចូនទៅកាន់ផ្នែកជំនាញយុត្តិធម៌នៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សេនជ័យដើម្បីចាត់ការបន្ត៕

មតិយោបល់