ព័ត៌មានជាតិ

ផឹកស៊ីរំខានអ្នកដទៃ សមត្ថកិច្ច ចុះបញ្ឈប់សកម្មភាព និងធ្វើការណែនាំ

ភ្នំពេញៈ កម្លាំងសមត្ថកិច្ចពីរខណ្ឌ ដោយឆ្លើយតបភ្លាមៗ ចំពោះការខំមិនរបស់ប្រជាពលរដ្ឋ និងការចុះល្បាតជាប្រចាំ ដើម្បីការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ ក៏ដូចជាការចុះដល់គោលដៅ ដើម្បីដោះស្រាយបញ្ហាភ្លាមៗ ជូនប្រជាពលរដ្ឋ ជាពិសេសគឺការផឹកស៊ី ចាក់ធុងបាស់ ច្រៀងឡូឡា បង្កសំឡេងរំខាន ដល់អ្នកជិតខាង ។

សមត្ថកិច្ចខណ្ឌ៧មករា និងខណ្ឌឫស្សីកែវបានចុះដល់ទីកន្លែងភ្លាម បន្ទាប់ពីទទួលបានខំមិនពលរដ្ឋ ដើម្បីបញ្ឈប់សកម្មភាពរំខាននេះ និងធ្វើការណែនាំអប់រំ ៕

មតិយោបល់