ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងយ៉ាងសន្ធោរសន្ធៅ

ភ្នំពេញៈ មុននេះបន្តិចមានករណីអគ្គិភ័យបានឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ បណ្តាលឲ្យមានការខូចខាតស្ទើរទាំងស្រុង។

ហេតុការណ៍នេះបានកើតឡើងនៅប្រហែលវេលាម៉ោង២និង១០នាទីរសៀល ថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ខណៈពេលនេះឡានពន្លត់អគ្គិភ័យកំពុងតែទៅពន្លត់នៅកន្លែងឆាបឆេះនេះផងដែរ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់