ព័ត៌មានជាតិ

ជនសង្ស័យ ៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពលួចឆក់ត្រី

ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍១១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹងថ្ងៃទី០៦ ខែតុលាឆ្នាំ២០២២ វេលាម៉ោង ១០និង៣០នាទីព្រឹក មានករណីជនសង្ស័យ០៤នាក់ បានធ្វើសកម្មភាពលួចឆក់ត្រី នៅចំណុចអូរកាទិន ស្ថិតនៅភូមិរលាបសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ១–ឈ្មោះ ផាត សំណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

២–ឈ្មោះ ក្រង អឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
៣–ឈ្មោះ ខុម ស្រស់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
៤–ឈ្មោះ មុត ភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។

រួមនឹងវត្ថុតាង គោយន្តចំនួន០១គ្រឿងម៉ូតូចំនួន ០៣គ្រឿងអាគុយចំនួន០៥គ្រឿង ដងឆក់ត្រីចំនួន០១។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់