ក្រុមបាលទាត់ដែលតំណាងឲ្យប្រទេសកម្ពុជា បឹងកេត និង ណាហ្គាវើល និងត្រូវមានភារកិច្ចទីប្រកួតនាប្រទេសសិង្ហបុរីក្នុងពានរង្វាន់ RHB Singapore Cup 2017 ស្របពេលដែលលីគកំពូលកម្ពុជាសម្រាករហូតដល់ថ្ងៃទី ៩ ខែ កញ្ញា។
ជាការពិតណាស់ក្លិប បឹងកេត នឹងត្រូវជួបជាមួយក្លិប Global FC ដែលជាក្រុមប្រកបអាជីបនៅលីគប្រទេសហ្វីលីពីន ចំណែក ណាហ្គាវើល ត្រូវប៉ះ Hougang United FC ដែលជាក្រុមលីគម្ចាស់ផ្ទះសិង្ហបុរី សម្រាប់ការប្រកួតនេះគឺនៅក្នុងវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ RHB Singapore Cup 2017។ មុននិងឡើងមកដល់វគ្គ៨ក្រុមចុងក្រោយនេះ បឹងកេត បានឈ្នះលើក្រុម Warriors ៤ទល់១ ហើយ ណាហ្គាវើល បានយកឈ្នះ Balestier Khalsa ដោយលទ្ធផល ៤ទល់៣ ដែលក្រុមទាំងពីរសុទ្ធតែលេងក្នុងលីគប្រទេសសឹង្ហបុរី
សូមបញ្ជាក់ថា សម្រាប់ប្រកួតជើងទី១ បឹងកេត ត្រូវប៉ះ Global FC នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នាកីឡដ្ឋាន Jalan Beser ចំណែកឯ ណាហ្គាវើល ត្រូវប៉ះ Hougang United FC នៅថ្ងៃទី១១ ខែកញ្ញា នាកីឡដ្ឋាន Jalan Beser នាប្រទេសសិង្ហបុរីដូចគ្នា៕
មតិយោបល់