កំពង់ចាមៈ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានថា បានប្រទះឃើញសាកសពបុរសម្នាក់ស្លាប់ នៅចំណុចផ្ទះទុកចោល ដែលជាកម្មសិទ្ធឈ្មោះ វង្ស ស៊ាងហេង ភេទស្រី អាយុ៤៩ឆ្នាំ ស្ថិតនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
ក្រោយពីទទួលព័ត៌មានភ្លាម សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យឃើញថា សាកសពជនរងគ្រោះ ឈ្មោះ លាង ចាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ ឃុំ ខាងលើ និងបានពិនិត្យសាកសព សមត្ថកិច្ចបញ្ជាក់ថាជាករណីឃាតកម្មពិតប្រាកដមែន។
ក្រោយពីសមត្ថកិច្ចចុះពិនិត្យកន្លែងកើតហេតុ និងដោយមានការបំភ្លឺពីសាក្សីនៅក្បែរនោះ បានកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើសបានហើយ តែត្រូវជនសង្ស័យរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ចកំពុងស្វែងរកជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕
មតិយោបល់