ភ្នំពេញៈ វេលាម៉ោង៩ព្រឹកលោក ឡុង រី តំណាងរាស្រ្តមកពីខេត្តបន្ទាយមានជ័យរួមនិងលោក រៀល ខេមរិន្ទ តំណាងរាស្រ្តខេត្តស្វាយរៀង និងតំណាងរាស្រ្ត២រូបទៀតបានមកធ្វើការសួរសុខទុក្ខតំណាងរាស្រ្ត២រូប ហុង សុខហួរ និង អ៊ុំ សំអាន ខណៈអ្នកទាំងពីរនៅបន្តការស៊ើបអង្កេតរបស់តុលាការលើការសុំនៅក្រៅឃុំ។ ចំណែកមេឃុំ ស៊ាង ចែត ដែលបានចាប់ខ្លួនពាក់ព័ន្ធរឿងសំណូកសូកប៉ាន់ស្រីស្នេហ៍របស់លោក កឹម សុខា មេធាវីរបស់លោកក៏កំពុងពិចារណា ដើម្បីបន្តទៅតុលាការកំពូល។
ក្រោយការជួបសួរសុខទុក្ខរយៈពេល២ម៉ោងលោក ឡុង រី បានប្រាប់ថា តំណាងរាស្រ្តមានសុខភាពល្អណាស់ ហើយពួកគាត់ក៏ជឿជាក់ថា គណបក្យសង្រ្គោះជាតិប្រាកដអាចជួយដោះស្រាយនូវស្ថានការ ដើម្បីនៅក្រៅឃុំបាន។ លោកបានបន្ថែមថា ក្នុងនោះដែរ លោកបានអរគុណក្រសួងមហាផ្ទៃ ដែលបានចាត់ចែងរៀបចំបន្ទប់ស្នាក់របស់ពួកគាត់ទាំងអស់គ្នា៕
មតិយោបល់