ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ និងថ្នាំញៀនចំនួន ០៤កញ្ចប់

​ភ្នំពេញ៖ ជនសង្ស័យ​ចំនួន ០៨​នាក់ ហើយ​និង​ថ្នាំញៀន​ចំនួន ០៤​កញ្ចប់ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយ​ចង្វារ​បានធ្វើ​ការឃាត់​ខ្លួន កាលពី​វេលា​ម៉ោង ៩​និង​០០​នាទី​យប់ ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​ផ្លូវជាតិ​លេខ​៦​អា ភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ។

​សមត្ថកិច្ច​ បាន​ប្រាប់​ឲ្យដឹងថា ​នៅ​ថ្ងៃទី​០៦ ខែមេសា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​យើង​បាន​នឹង​កំពុង​ជិះ​ល្បាត​ជុំវិញ​មូលដ្ឋាន ស្រាប់តែ​កំពុង​ជិះ​ល្បាត ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​ចំនួន ០៨​នាក់ បាន​ជិះ​ម៉ូតូ​ចំនួន ០៤​គ្រឿង តាម​បណ្តា​យ​ផ្លូវជាតិ​លេខ ​៦​អា ស្ថិតនៅ​ក្នុងភូមិ​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយ​ចង្វារ ដោយមាន​ការសង្ស័យ ទើប​សមត្ថកិច្ច​យើង​ក៏បាន​ហៅ​ឲ្យ​ឈប់ រួច​បានធ្វើ​ការ​ឆែកឆេ​របា​នរក​ឃើញ​ថ្នាំញៀន​ចំនួន ០៤​កញ្ចប់ រួច​បាន​ធ្វើការ​ឃាត់ខ្លួន​យក​មក​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ។

​ជនសង្ស័យ​ចំនួន ០៨​នាក់ មានឈ្មោះ​​៖ ទី​១ ឈ្មោះ ញឹម សុធា ភេទ ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ កម្មករ​សំណង់​, ទី​២ ឈ្មោះ សឿន ស្រេង ភេទ ប្រុស អាយុ ២៣​ឆ្នាំ មុខរបរ កម្មករ​សំណង់​, ទី​៣ ឈ្មោះ លី មករា ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ជាង​គ្រឿងចក្រ​, ទី​៤ ឈ្មោះ គាង គឹម​ហេង ភេទ ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ នៅផ្ទះ​, ទី​៥ ឈ្មោះ សៀង គីមហេង ភេទ ប្រុស អាយុ ២២​ឆ្នាំ មុខរបរ នៅផ្ទះ​, ទី​៦ ឈ្មោះ យឺន វណ្ណា ភេទ ប្រុស អាយុ ២០​ឆ្នាំ មុខរបរ នៅផ្ទះ​, ទី​៧ ឈ្មោះ ស្រៀ​ង ជន ភេទ ប្រុស អាយុ ៣១​ឆ្នាំ មុខរបរ កម្មករ​សំណង់ និង​ទី​៨ ឈ្មោះ វ៉ន វ័​ន្ត ភេទ ប្រុស អាយុ ២១​ឆ្នាំ មុខរបរ កម្មករសំណង់ ។​ ក្នុងនោះ សមត្ថកិច្ច​យើង​បានធ្វើ​ការដកហូត​នៅ​សម្ភារ: ​មួយចំនួន​រួមមាន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ០៤​កញ្ចប់​តូច នឹង​ម៉ូតូ​ចំនួន ០៤​គ្រឿង ។

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ​០៨​នាក់ ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំខ្លួន​ជា​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕ ស៊ុន​តិច

photo_2016-04-07_14-12-52 photo_2016-04-07_14-12-57 photo_2016-04-07_14-13-06 photo_2016-04-07_14-13-13 photo_2016-04-07_14-13-54

មតិយោបល់