តាកែវៈ ដោយមានបទបញ្ជាពីលោកស្នងការនគរបាលខេត្ត និងដឹកនាំសម្របសំរួលដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង៤រសៀល កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសហការណ៍ជាមួយប៉ុស្ដិ៍ឃុំតាភេម និងឃុំពពេល បានចុះបង្ក្រាបផ្ទះសញ្ញាជួញដូ និងប្រើប្រាស់សារធាតុញៀន១ទីតាំងឈ្មោះ ចាប វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិប្រស៊ូង ឃុំតាភេម។
ប្រភពព័ត៌មានឲ្យដឹងថា ក្នុងការបង្រ្កាបយើងឃាត់ខ្លួនជនសង្ស័យចំនួន៨នាក់ ទី១ឈ្មោះ ចាប វីរៈ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិប្រស៊ូង ឃុំតាភេម(ម្ចាស់ផ្ទះ)មុខសញ្ញាជួញដូរ ២ឈ្មោះតូច តន់ភេទស្រី អាយុ២៩ឆ្នាំ ប្រពន្ធម្ចាស់ផ្ទះ(ប្រើប្រាស់) ៣ឈ្មោះចាប តឿ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិប្រស៊ូងឃុំតាភេម(ជួញដូរ) ៤ឈ្មោះ បេន សារ៉េត ភេទប្រុស
អាយុ២៣ឆ្នាំ នៅភូមិតាតឹម ឃុំជាងទង (ជួញដូរ) ៥ឈ្មោះ បេន ចាន់តារា ហៅសល់ ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិតាតឹម ឃុំជាងទង(ជួញដូរ) ៦ឈ្មោះង៉ែត ថនភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិប្រស៊ូង ឃុំតាភេម(ជួញដូរ) ៧ឈ្មោះ សុខ ឃិន ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិប្រស៊ូង ឃុំតាភេម(ជួញដូរ) និង៨ឈ្មោះណុប វន្នី ភេទប្រុសអាយុ នៅភូមិត្រពាំងទឹក ឃុំជាងទង។
ប្រភពដដែលបានឲ្យដឹងថាក្នុងការឃាត់ខ្លួនរួចហើយ ក៏បានដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សចំនួន១៣កញ្ចប់ តូច៧កញ្ចប់ និងធំ៦កញ្ចប់ ម៉ូតូ២គ្រឿង គុបជ្រុង១គ្រឿង C125ស៊េរី២០១៤មួយគ្រឿង ទូរសព្ទដៃ៣គ្រឿង លុយខ្មែរចំនួន១៩៥០០រៀល កាបូបដៃ២ ដែកកេះ៦ និងសម្ភារៈសំរាប់ជក់ និងប្រើប្រាស់មួយចំនួនទៀត។
ករណីខាងលើយើងកំពុងកសាងសំណុំរឿង ដើម្បីរៀបចំចាត់ការទៅតាមនីតិវិធីច្បាប់៕
មតិយោបល់