ព័ត៌មានជាតិ

ជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្សពួកចំនួន៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចម៉ូតូចំនួន៥គ្រឿង ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការស្រាវជ្រាវឃាត់ខ្លួន

ភ្នំពេញ​​ : យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង3:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ក្នុងចំណោមបក្សពួកចំនួន០៥នាក់ ពាក់ព័ន្ធករណីគាស់ទ្វារផ្ទះលួចម៉ូតូចំនួន០៥គ្រឿង ប្រព្រឹត្តិកាលពីថ្ងៃទី១៥ ខែមករា វេលាម៉ោង០៣:១៣នាទីទៀបភ្លឺ នៅចំណុចបរិវេណផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ប៊ុន វីរ: ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន)។
២-ឈ្មោះ កែវ ប៊ុនហ៊ាង ភេទប្រុស ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក (គ្មានសារធាតុញៀន)។

សម្ភារ:បាត់បង់៖ ម៉ូតូ៥គ្រឿង (១-ម៉ាកនិច ពណ៌ស ផលិតឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល1AG-6147, ២-ម៉ាកប៊ីត ពណ៌សលាយខៀវ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខភ្នំពេញ1IA-9819, ៣-ម៉ាកស្កុពី ពណ៌ស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខសៀមរាប1Q-8486, ៤-ម៉ាកប៊ីត ពណ៌ក្រហម ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខកណ្តាល1AF-6309, ៥-ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ផ្លាកលេខតាកែវ 1J-9855។

បច្ចុប្បន្ន ជន សង្ស័យ ខាងលេីត្រូវបានកម្លាំងអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់