ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីហ្វីលីពីន ហៅមេដឹកនាំកូរ៉េខាងជើងថាជា «មនុស្សឆ្កួត»

ហ្វីលីពីនៈ ប្រធានាធិបតីលោក Rodrigo Duterte បានហៅមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ថាជាមនុស្សឆ្កួត ដែលអាចបង្កគ្រោះមហន្តរាយដល់អាស៊ី ជាមួយនឹងការវាយប្រហារអាវុធនុយក្លេអ៊ែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៧។

ការប្រើភាសាចំអកឡកឡាយរបស់លោក Duterte បានធ្វើការវាយប្រហារទៅលើលោក គីម នៅមុនកិច្ចប្រជុំសន្តិសុខក្នុងតំបន់ ដែលនឹងត្រូវចូលរួមដោយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង នៅរដ្ឋធានីម៉ានីល ដោយការសាកល្បងតេស្ត ICBM របស់របបនេះ នឹងក្លាយជារឿងចម្បងនៅក្នុងរបៀបវារៈ។

លោក Duterte វ័យ ៧២ ឆ្នាំរូបនេះ បាននិយាយអំពីលោកគីម នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ជាតិថា «គាត់ កំពុងប្រលែងជាមួយល្បែងក្មេងលេងដ៏គ្រោះថ្នាក់ ហើយមនុស្សឆ្កួតម្នាក់នេះ មើលទៅមុខមាំរបស់គាត់ ហាក់ដូចជាជនសប្បុរសអីចឹង»។

គួរបញ្ជាក់ថា កន្លងមកប្រធានាធិបតីហ្វីលីពីន ក៏ធ្លាប់បានធ្វើររិះគន់លើមហិច្ឆតាផលិតអាវុធប្រល័យលោក របស់មេដឹកនាំកូរ៉េខាងជើងលោក គីម ថាជាមនុស្សឆ្កួតទៅនឹងការអភិវឌ្ឍបច្ចេកវិទ្យាអាវុធនុយក្លេអ៊ែរ៕

មតិយោបល់