ព័ត៌មានជាតិ

សំណាងហើយដែលមិនឆេះដល់ផ្ទះប្រជាពលរដ្ឋនោះ ព្រោះបាញ់ពន្លត់ទាន់ពេល!

ភ្នំពេញៈ ចេញផ្សែងហុយៗនិងលាយដោយអណ្តាតភ្លើងផងឆេះរាលដាលរហូតដល់៣បង្គោល ពលរដ្ឋសង្ស័យថាឆ្លងចរន្តភ្លើងហើយនាំគ្នាភ័យឆោឡោខ្លះយកបំពង់ពន្លត់អគ្គិភ័យបាញ់ពន្លត់អស់ជាច្រើនបំពង់ទើបរលត់។

ហេតុការណ៍ភ័យស្លន់ស្លោខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវ២២១ ក្រុម២១ ភូមិ៧ សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ពលរដ្ឋដែលនៅកន្លែងកើតហេតុខ្លះបានឲ្យដឹងថា គាត់មិនដឹងច្បាស់ថាមកពីហេតុអ្វីនោះទេ ព្រោះមានតែផ្នែកជំនាញខាងអគ្គិសនីទេ ទើបអាចដឹងច្បាស់តែពួកគាត់សង្ស័យថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយមើលទៅនោះទើបបណ្តាលឲ្យមានផ្សែងហុយៗនិងអណ្តាតភ្លើងយ៉ាងនេះ។

តែទោះជាយ៉ាងណាការភ័យស្លន់ស្លោរបស់ពលដ្ឋដែលបណ្តាលមកពីបញ្ហាខាងលើក៏បាត់ភ័យភ្លាមវិញដែរព្រោះពួកគាត់ខ្លះបានយកបំពង់ពន្លត់អគ្គិភ័យមកពន្លត់ជិត១០បំពង់ ទើបរលត់ទៅវិញភ្លាមៗ។

ខណៈនោះក៏មានអាជ្ញាធរមូលដ្ឋាននិងនគរបាលមូលដ្ឋានក៏យកចិត្តទុកដាកទៅដល់កន្លែងកើតហេតុភ្លាមៗដែរហើយពួកគាត់ក៏បានទំនាក់ទំនងទៅមន្ត្រីជំនាញខាងប្រព័ន្ធភ្លើងឲ្យទៅជុលនិងរកមូលហេតុពិតនៃការឆេះនេះផងដែរ៕

https://youtu.be/8TPYgEYVmEU

មតិយោបល់