ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ​ម្នាក់ ​ក្នុង​ចំណោមបក្ខពួក​៨​នាក់​ ករណីប្រើ​កាំបិតកាប់​ ទៅ​លើ​យុវ​សិស្ស​ម្នាក់​ឲ្យ​រង​របួស​ធ្ងន់​

​បាត់ដំបង: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២២​និង​២០​នាទី​ នៅ​តាម​ផ្លូវជាតិ​លេខ​៥៩​ ក្រុម​ទី​០៥​ ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ មាន​ករណី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​ (​ប្រើប្រាស់​កាំបិត​)​ មួយ​កើតឡើង​ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ មួយ​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ចំនួន​ ០៨​នាក់​ ភេទ​ប្រុស​ ជិះ​ម៉ូតូ​ចំនួន​ ០៤​គ្រឿង​ មានកាំបិត​ចំនួន​ ០៣​ដើម​ បាន​ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ ០១​នាក់​ឈ្មោះ​ រីត​ តា​វ៉ា​ន​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ មុខរបរ​ សិស្ស​ បណ្ដាល​ឲ្យ​រង​របួស​ត្រង់​ត្រចៀក​ខាងឆ្វេង​ និង​កែងដៃ​ឆ្វេង​ ក​ដៃ​ឆ្វេង​ រង​របួសធ្ងន់​ រួច​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ ។​

​រហូត​ដល់​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​២០​នាទី​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កំ​រៀង​ បាន​ទទួល​បណ្ដឹង​ពី​ឈ្មោះ​ ហៀ​ង​ ស៊ី​យ៉ា​ត់​ ភេទ​ប្រុស​ អាយុ​ ២៧​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ មុខរបរ​ លក់ដូរ​ (​ត្រូវជា​បងជីដូនមួយ​ជន​រង​គ្រោះ​)​ ពី​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​លើ​ប្អូនប្រុស​ជីដូនមួយ​ខ្លួន​ ។​

​ក្រោយ​ទទួល​បណ្ដឹង​ពី​បង​ជន​រង​គ្រោះ​រួច​មក​ ដោយ​អនុវត្ត​តាម​យោបល់​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ រួម​នឹង​យោបល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម​ កែវ​ សុ​ជាតិ​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ នៅ​ថ្ងៃ​ទី​២៩​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២២​និង​៥០​នាទី​ លោក​វរសេនីយ៍ទោ​ វេ​ គឹ​មចត់​ អធិការ​នគរបាល​ស្រុក​កំ​រៀង​ បាន​ដឹកនាំ​កម្លាំង​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​ បឿន​ គឹ​ម​ហុង​ ហៅ​ ផ្ល​យ​ ភេទ​ប្រុស​ អាយុ​ ២០​ឆ្នាំ​ រស់នៅ​ភូមិ​ដូង​ ឃុំ​បឹង​រាំង​ ស្រុក​កំ​រៀង​ ខេត្តបាត់ដំបង​ មុខរបរ​ កម្មករ​ យក​មក​សាកសួរ​នៅ​កន្លែង​អធិការ​ដ្ថា​ន​នគរបាល​ស្រុក​កំ​រៀង ​។​

​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​២២​និង​២០​នាទី​ បក្ខពួក​ខ្លួន​មាន​គ្នា​ចំនួន​ ០៨​នាក់​ បាន​ជិះ​ម៉ូតូ​ចំនួន​ ០៤​គ្រឿង​ ដោយ​ខ្លួន​កាន់​កាំបិត​ខ្វែវ​មួយ​ពេល​ជិះ​ទៅ​ដល់​មុខ​តូប​លក់​អី​វ៉ា​ន់​ ក៏​ឃើញ​ជន​រង​គ្រោះ​ឈ្មោះ​ រីត​ តា​វ៉ា​ន​ ពួក​ខ្លួន​នាំ​គ្នា​ចុះ​ពីលើ​ម៉ូតូ​ទៅ​វាយ​ជន​រង​គ្រោះ​ ហើយ​ខ្លួន​បាន​កាប់​ទៅ​លើ​ជន​រង​គ្រោះ ​បណ្ដាល​ឲ្យ​រង​គ្រោះ​ធ្ងន់​ រីឯ​បក្ខពួក​របស់​ខ្លួន​បាន​រត់គេច​ខ្លួន​បាត់ ​។​

​នៅ​ពេល​នេះ​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​រៀបចំ​សំណុំរឿង​ បញ្ជូន​មក​ការិយាល័យ​ជំនាញ​ខេត្ត​ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​ ៕

មតិយោបល់